Showing posts with label ព័ត៌មានល្បីៗ. Show all posts
Showing posts with label ព័ត៌មានល្បីៗ. Show all posts

Tuesday, January 22, 2019

NASA’s Juno just snapped an incredible photo of twin storms on Jupiter

 
 
 
Big storms here on Earth are capable of tearing down power lines and even toppling structures, but no weather pattern you’ve experienced this planet holds a candle to the colossal storms of Jupiter. The gas giant is well known for its incredible swirling vortexes that last centuries, and a new photo captured by NASA’s Juno spacecraft shows off a pair of the largest Jupiter storms getting very close. The image features Jupiter’s iconic Great Red Spot as well as a smaller but still massive storm called Oval BA, which has been going through a series of dramatic changes over the past couple of decades. “This new perspective captures the notable Great Red Spot, as well as a massive storm called Oval BA,” NASA says in a statement. “The storm reached its current size when three smaller spots collided and merged in the year 2000. The Great Red Spot, which is about twice as wide as Oval BA, may have formed from the same process centuries ago.” Even after the trio of smaller storms merged to become Oval BA, its appearance began to evolve. As NASA notes, the storm used to have a bold orange ring near its edge which has since shifted to a pale yellowish white. The photo was snapped on December 21, 2018, and Juno was between 23,800 miles and 34,500 miles from the planet’s cloud tops when it captured the image. The photo is color-enhanced to bring out more of the detail than was visible in the raw image. Scientists using Juno’s powerful instruments have learned a lot about Jupiter and its colossal storms in recent years. Using Juno data, researchers determined that storms like the Great Red Spot stretch far deeper into the planet than was previously assumed. A study in 2017 revealed that the Great Red Spot extends an incredible 200 miles into the atmosphere, but it’s also rapidly shrinking.

Sunday, January 20, 2019

ឆ្លងចរន្តអគ្គិសនី ឆេះ​ផ្ទះពលរដ្ឋ២ខ្នងទាំងស្រុង នៅខណ្ឌមានជ័យ បំផ្លាញ​ទ្រព្យសម្បត្តិមួយចំនួនធំ

ភ្នំពេញៈ ហេតុការណ៍អគ្គិភ័យមួយ បានលេបត្របាក់ផ្ទះល្វែងរបស់ប្រជាពលរដ្ឋចំនួន២ល្វែង​យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ នាវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៥ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ លក់ខោអាវជជុស ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះមានទំហំ ១០គុណ​២០ម៉ែត្រ បានឆេះអស់ទាំងស្រុង ។ យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែវេលា​កើតហេតុ ក៏មានអគ្គិ​ភ័យបានឆាបឆេះ និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ក្នុងហេតុការណ៍អគ្គិ​យខាងលើ គឺមានការចូលរួមពី កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យជាច្រើននាក់ រួមសហការជាមួយមន្ត្រីនគរបាល និងអាវុធហត្ថ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់/ខណ្ឌជាច្រើននាក់ផងដែរ ដោយប្រើពេលវេលាជាង១ម៉ោង និងប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។ ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយទំហំនៃការខូចខាតនោះ គឺឆេះផ្ទះចំនួន២ខ្នងទាំងស្រុង ហើយមូលហេតុបឋម សមត្ថកិច្ចសន្ឋិដ្ឋានថា ទុស្សេខ្សែភ្លើង៕

Saturday, January 19, 2019

មិនគួររំលង! ឯកឧត្តម វិល្លាម រំលឹកមុនពេលក្លាយជា ឯកឧត្តម (មានចែករំលែកបទពិសោធច្រើនណាស់)

អាយឌីអូឡូជីញ៉ូស មុននេះបន្តិច ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានរំលឹកនូវអនុស្សាវរីយ៍ និងបទពិសោធខ្លះៗ មុនលោកក្លាយជាឯកឧត្តមនេះ ក្នុងខ្លឹមសារដែលចែករំលែកតាមរយៈគណនីហ្វេសប៊ុកលោកមានដូចខាងក្រោមនេះ៖ រូបកាលពីឆ្នាំ ២០១៥ , គិតទៅពេលវេលាពិតជាដេីរលឿនមែន ធ្មេចបេីកៗ ៤ ឆ្នាំកន្លងផុត ថ្ងៃមុនជាមនុស្សធម្មតា ថ្ងៃនេះក្លាយជាអ្នកនយោបាយ ជាអ្នកដឹកនាំគេ តែវាមិនមែនកេីតមកដោយចៃដន្យទេ វាកេីតពីការប៉ុនប៉ង ការតស៊ូ និងការព្យាយាម រួមទាំងបូកផ្សំជាមួយទស្សនវិស័យ កត្តាចំនេះដឹង បទពិសោធន៍ លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ ពាក្យរិះគន់តាមកាសែត ពាក្យជេរប្រមាថ ការលាបពណ៌ ជាតន្ត្រីមួយដែលរណ្ដំស្ដាប់មិនជិនណាយ កាន់តែស្ដាប់កាន់តែសេីច ខុសពីមនុស្សទូទៅកាន់តែស្ដាប់កាន់តែចង់ចងក ហ្វឹកហាត់តាំងពីស្ដាប់ខឹង រហូតដល់ស្ដាប់សេីច ភាពនឹងន ភាពអត់ធ្មត់កាន់តែកេីនពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះឈរលេីគោលការណ៍ថា
ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) «បេីគ្រាន់តែគេជេរទ្រាំមិនបានផង តេីមានភាពអត់ធ្មត់ទៅដោះស្រាយបញ្ហាអោយអ្នកណាកេីត» «បេីគ្រាន់តែគេមួលបង្កាច់បន្តិចឈឺចាប់ ចុះពលរដ្ឋដែលគេចោទអូសកដាក់គុកដោយអយុត្តិធម៌តេីគាត់ឈឺចាប់ប៉ុណ្ណា» លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ លុះត្រាតែយេីងមិនធ្វេីអ្វីសោះទេីបមិនចេះខុស ទាល់តែអោបដៃឈរមេីលមនុស្សអាក្រក់ធ្វេីអាក្រក់ ទេីបគ្មានសត្រូវ , តែក្នុងនាមជាអ្នកនយោបាយ មិនអាចចាត់ទុកនរណាជាសត្រូវទេ ការវាយប្រហារ ស្មេីអោយការទូន្មាន ក៏បកអាក្រាតស្មេីអោយការប្រដៅ ក្នុងភាពជាទឹកចិត្តឪពុកម្ដាយ តែកូនវិញតែងស្អប់ឪពុកម្ដាយដល់ថ្នាក់ ចង់អាឃាត ចង់តាមសម្លាប់ក៏មាន ។ ដេីម្បីអាច់ឈរជេីងប្រដៅកូនបានលុះត្រាឈរលេីគោលការណ៍ថា «អ្នកថានិងអ្នករិះគន់ មិនដែលខុសធ្ងន់ ខុសតែអ្នកធ្វេី» «កាលណាយេីងចេញមុខកម្ចាត់អំពេីអាក្រក់ បេីមនុស្សអាក្រក់មិនស្អប់មិនគុំគួន នោះជារឿងចំឡែកបំផុត» «មនុស្សអាក្រក់ គឺមានល្បិចគ្រប់គ្រាន់ដេីម្បីបោកប្រាស់មនុស្សស្លូតត្រង់ អោយស្អប់មនុស្សល្អ» លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ បេីយេីងមិនចុះនរកនរណាហ៊ាន ? បេីយេីងមិនរិះគន់ថ្ងៃណាកែបាន ? បេីយេីងមិនលេងធម៌ក្ដៅ ថ្ងៃណារាងចាល ! បេីយេីងមិនការពារទឹកដី តេីនរណាការពារ បេីមិនចាប់ផ្ដេីមពីយេីង តេីរងចាំនរណា ក្នុងកាតព្វកិច្ចនេះត្រូវប្រឈម គុកច្រវ៉ាក់ ឈានដល់ការស្លាប់ខ្លួន ក៏ថាបាន ធ្វេីមិនពន្យល់ ធ្វេីអោយគេគិត ធ្វេីមិនបកស្រាយ អ្នកខ្លះសុខចិត្តអោយប្រវត្តិសាស្ត្រជេស្ដីក៏មិនបកស្រាយ ខណៈខ្លួនសុខចិត្តស្លាប់ដេីម្បីបុព្វហេតុជាតិទឹកដី នេះហេីយជាអ្នកនយោបាយ ហេីយក្ដីសុខរបស់អ្នកនយោបាយ គឺរស់សាងស្នាដៃ ស្លាប់ឆ្លាក់កេរឈ្មោះដេីម្បីឈានដល់ដំណាក់កាលនោះ មានតែឈរលេីគោលការណ៍ថា «គុកគ្រាន់តែជាបន្ទប់ ស្លាប់គ្រាន់តែជាការចូលនិវត្តន៍ តែរត់ចោលមាតុភូមិជាអំពេីកំសាក» «មនុស្សធម្មតាការពារតែខ្លួនឯង មនុស្សកណ្ដាលការពារតែគ្រួសារ មនុស្សអស្ចារ្យ ការពារជាតិទឹកដី» ៖អាយឌីអូឡូជីញ៉ូស

កម្លាំងជំនាញ ឆ្មក់ចូលក្លិបកម្សាន្ត (PRO) ចាប់ខ្លួនជនជាតិចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន៥៨នាក់ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន



អាយឌីអូឡូជីញ៉ូស ភ្នំពេញៈ នៅម៉ោងជាង១២រលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនបរទេសដែលមានចម្រុះជាតិសាសន៍ចំនួន ៥៨នាក់ រួមមាន ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្តប្រូ (PRO) ដែលមានទីតាំងនៅលើផ្លូវមុនី្នវង្ស ផ្ទះលេខ៧៥៧-៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក
ខណ្ឌចំការមន រាជធានីភ្នំពេញ ។




ក្លិបកម្សាន្តប្រូ (PRO) សូមជម្រាបជូនថា ការបង្ក្រាបក្លិបកំសាន្តប្រូនេះ គឺជាលើកទី២ហើយ មិនដឹងថាម្ចាស់ទីតាំងនេះមានខ្នង ឬក៏ខ្សែអ្នកមានអំណាច ឬយ៉ាងណាទេ បានជាបន្តឲ្យបើកដំណើរការជាធម្មតាឡើងវិញបាន។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅរាត្រីថ្ងៃទី១៨ខែមករា ឆ្នាំ២០១៩ ពីម៉ោង១២និង១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក៨) និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅទីតាំងខាងលើនេះ លទ្ធផល៖ -ឃាត់ខ្លួន: ជនសង្ស័យ៥៨នាក់ (ស្រី២៤) +ជនជាតិចិន២៩នាក់ ស្រី៥នាក់។ +ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់។ +ជនជាតិថៃ ០២នាក់ ស្រី +ជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់។ +ជនជាតិកូរ៉េ ០១នាក់ ប្រុស។ -ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់។ -បែងប្រភេទជនសង្ស័យ: +អនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។ +មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង។ +អ្នកប្រើប្រាស់៥៣នាក់ +អ្នកកំដរ ០២នាក់។ – ចាប់យកវត្ថុតាង : +អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម +ម្សៅគេតាមីន៦,៥៨ក្រាម។ +ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ ក្រាម។




បញ្ជាក់: វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយប៉ាយលើតុ ជ្រុះដី ពូកគេបដិសេធទាំងអស់គ្នា ។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។


ក្តៅៗ! ព្រឹកមិញនេះ លោកពូកុយ ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយ…



ខេត្តត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥:៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង។ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល)។ អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។ ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ




















Friday, January 18, 2019

ម៉េចក៏ចិត្តខ្លាំងម្ល៉េះកូនប្រុសមាសម្ដាយ! ខឹងម្តាយហាមផឹកស្រា ទាញស្រា​បៀរប្រចាំប្រទេស លាយថ្នាំកណ្តៀរ​ផឹក បញ្ចប់​ជីវិតបានសម្រេច!

 
 
អាយឌីអូឡូជីញ៉ូស ខេត្តត្បូងឃ្មុំ ៖ យុវជន​ចិត្តខ្លាំង ឈាមរាវ ហ៊ានប្រឆាំង​ជម្នះ ដើម្បីឈ្នះចិត្តអ្នកម្តាយ តែចុងក្រោយក្ស័យជីវិត ដោយគ្រាន់តែម្ដាយហាមឃាត់កុំឲ្យ​ផឹក​ស្រា​ ដោយគាត់​បារម្ភពី​សុខភាព​កូនសោះ តែបែរជាទទួលបានត្រឹមទឹកភ្នែក និងការសោកស្ដាយ ក្រោយ​កូនប្រុស​រូបនេះ​បានសម្រេចចិត្ត​បញ្ចប់ ជីវិតត្រឹម​វ័យ ២១ឆ្នាំតែប៉ុននោះ នឹងថ្នាំកណ្ដៀរ ជាមួយនឹងស្រាបៀរ។ កូនប្រុស​ចិត្តខ្លាំង​ខាងលើ​នេះ​មាន ឈ្មោះ មូក​ មុច​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ បានបញ្ចប់​ជីវិត​ខ្លួនដោយស្រាបៀរ​ដែលមានយីហោ​ល្បីប្រចាំប្រទេស​ «ស្រាបៀរកម្ពុជា» មកផឹក​លាយ​ថ្នាំកណ្តៀរអស់ចំនួន៤កំប៉ុង និងបានស្លាប់​ដោយសម្រេចជោគជ័យ ។


 
 
យុវវជនដែលស្លាប់ដោយថ្នាំកណ្ដៀរ


 
 
សមត្ថកិច្ចក៏បានបន្តប្រាប់ពីមូលហេតុ​ដ៏​ហួស​ចិត្តថា «ព្រោះ​តែខឹង​ម្តាយ​ហាម​មិន​ឲ្យ​ផឹកស្រា»​ ។


 
 
 
ថ្នាំសម្រាប់សម្លាប់កណ្ដៀរ

៖អាយឌីអូឡូជីញ៉ូស

អាមេរិកអាច និងថ្កោលទោស ចំពោះក្រុមហ៊ុនចិនដែលផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញ Amazonបន្ទាប់ពី…

 
 
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងស្រងាកចិត្ត ក្រោយពីមានករណីក្រុមហ៊ុនផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញវេបសាយ Amazon។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងថា៖
 
 
 
 
 
«-រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។ -លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតបានប្រើប្រាស់វិធីគួរឲ្យស្អប់ខ្ពើមដោយប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។ -ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr។»


 
 
«ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»។


 
យ៉ាងណាមិញក្នុងករណីនេះ ឯកឧត្តម អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុន Amazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ថា «វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»៕


 
 

ទម្លាយឈ្មោះ​អាសយដ្ឋាន​ក្រុមហ៊ុនចិន​ហ៊ានយករូបប្រាសាទអង្គរវត្ត​ច្នៃជាគម្របចានបង្គន់

តាម​លិខិត​មួយ​ដែល​លោក​ជំទាវ​ភឿង​សកុណា​​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​ផ្ញើ​ទៅ​កាន់​ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ដែល​បង្កើត​កម្រាល​ជើង​ក្នុង​បន្ទប់ទឹក​គម្របចានបង្គន់​និង​វាំងនន​ងូតទឹក​ដែល​មាន​រូប​ទង់ជាតិ​កម្ពុជា​ប្រាសាទ​បុរាណ​និង​រូបភាពសិល្បៈ​ខ្មែរផ្សេងទៀត​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន។ ក្រសួង​បាន​បង្ហាញ​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​មាន​ឈ្មោះ​​និង​អាសយដ្ឋាន​ដូចជា៖​ក្រុុម​ហ៊ុន​Bestchong​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​91120101055262462l​និង​មាន​អាសយដ្ឋាន​diyizuo26B-24​heping​quanjinglu235haohe​chuan​dasha​tianjin​china​300000​CN)​ក្រុមហ៊ុន​Keiwlorn​​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​1510107​MA6CDH​និង​មាន​អាសយដ្ឋាន​Wuhuoqulongxlanglu1hao3dong1danyuan1ceng4ha​cheng​dushi​sichuansheng​610000​CN)​ព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ក្រសួង​ពុំ​បាន​កំណត់​ប្រភព​ច្បាស់​លាស់។ ក្រសួង​បាន​បង្ហាញ​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​មាន​ឈ្មោះ​​និង​អាសយដ្ឋាន​ដូចជា៖​ក្រុុម​ហ៊ុន​Bestchong​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​91120101055262462l​និង​មាន​អាសយដ្ឋាន​diyizuo26B-24​heping​quanjinglu235haohe​chuan​dasha​tianjin​china​300000​CN)​ក្រុមហ៊ុន​Keiwlorn​​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​1510107​MA6CDH​និង​មាន​អាសយដ្ឋាន​Wuhuoqulongxlanglu1hao3dong1danyuan1ceng4ha​cheng​dushi​sichuansheng​610000​CN)​ព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ក្រសួង​ពុំ​បាន​កំណត់​ប្រភព​ច្បាស់​លាស់។
 
 
 
 
ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ស្នើ​ឲ្យ​ឯកឧត្ដម​ឧប​រដ្ឋ​មន្ត្រី​មេត្តា​ស្នើ​សុំ​ទៅ​កាន់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​អន្តរាគមន៍​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ទាំង​នេះ​ប្រមូល​ផលិត​ផល​ដែល​បាន​ផលិត​រួច​និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចរាចរ​​និង​ផលិត​ត​ទៅ​ទៀត។​អាជ្ញាធរ​អប្សរា​នឹង​ផ្ញើ​លិខិត​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​ក្រុមហ៊ុន​អាម៉ាហ្សូន​​(Amazon)​ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​ចរាចរ​លក់​ផលិត​ផល​ទាំង​នេះ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន៕
 
 
 
 
 

 យ៉ាង​ណា​ក្ដី​ដើម្បី​ពិស្ដារ​សូម​ប្រជាពលរដ្ឋ​មើល​ក្នុង​លិខិត​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ផ្ញើ​ទៅ​កាន់ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ដូច​ខាង​ក្រោម​នេះ៖​​​​