Friday, January 18, 2019

អាមេរិកអាច និងថ្កោលទោស ចំពោះក្រុមហ៊ុនចិនដែលផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញ Amazonបន្ទាប់ពី…

 
 
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងស្រងាកចិត្ត ក្រោយពីមានករណីក្រុមហ៊ុនផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញវេបសាយ Amazon។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងថា៖
 
 
 
 
 
«-រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។ -លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតបានប្រើប្រាស់វិធីគួរឲ្យស្អប់ខ្ពើមដោយប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។ -ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr។»


 
 
«ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»។


 
យ៉ាងណាមិញក្នុងករណីនេះ ឯកឧត្តម អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុន Amazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ថា «វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»៕


 
 

No comments:

Post a Comment