Friday, January 18, 2019

ទម្លាយឈ្មោះ​អាសយដ្ឋាន​ក្រុមហ៊ុនចិន​ហ៊ានយករូបប្រាសាទអង្គរវត្ត​ច្នៃជាគម្របចានបង្គន់

តាម​លិខិត​មួយ​ដែល​លោក​ជំទាវ​ភឿង​សកុណា​​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​ផ្ញើ​ទៅ​កាន់​ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ដែល​បង្កើត​កម្រាល​ជើង​ក្នុង​បន្ទប់ទឹក​គម្របចានបង្គន់​និង​វាំងនន​ងូតទឹក​ដែល​មាន​រូប​ទង់ជាតិ​កម្ពុជា​ប្រាសាទ​បុរាណ​និង​រូបភាពសិល្បៈ​ខ្មែរផ្សេងទៀត​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន។ ក្រសួង​បាន​បង្ហាញ​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​មាន​ឈ្មោះ​​និង​អាសយដ្ឋាន​ដូចជា៖​ក្រុុម​ហ៊ុន​Bestchong​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​91120101055262462l​និង​មាន​អាសយដ្ឋាន​diyizuo26B-24​heping​quanjinglu235haohe​chuan​dasha​tianjin​china​300000​CN)​ក្រុមហ៊ុន​Keiwlorn​​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​1510107​MA6CDH​និង​មាន​អាសយដ្ឋាន​Wuhuoqulongxlanglu1hao3dong1danyuan1ceng4ha​cheng​dushi​sichuansheng​610000​CN)​ព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ក្រសួង​ពុំ​បាន​កំណត់​ប្រភព​ច្បាស់​លាស់។ ក្រសួង​បាន​បង្ហាញ​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​មាន​ឈ្មោះ​​និង​អាសយដ្ឋាន​ដូចជា៖​ក្រុុម​ហ៊ុន​Bestchong​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​91120101055262462l​និង​មាន​អាសយដ្ឋាន​diyizuo26B-24​heping​quanjinglu235haohe​chuan​dasha​tianjin​china​300000​CN)​ក្រុមហ៊ុន​Keiwlorn​​(លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​1510107​MA6CDH​និង​មាន​អាសយដ្ឋាន​Wuhuoqulongxlanglu1hao3dong1danyuan1ceng4ha​cheng​dushi​sichuansheng​610000​CN)​ព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ក្រសួង​ពុំ​បាន​កំណត់​ប្រភព​ច្បាស់​លាស់។
 
 
 
 
ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ស្នើ​ឲ្យ​ឯកឧត្ដម​ឧប​រដ្ឋ​មន្ត្រី​មេត្តា​ស្នើ​សុំ​ទៅ​កាន់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​អន្តរាគមន៍​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ទាំង​នេះ​ប្រមូល​ផលិត​ផល​ដែល​បាន​ផលិត​រួច​និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចរាចរ​​និង​ផលិត​ត​ទៅ​ទៀត។​អាជ្ញាធរ​អប្សរា​នឹង​ផ្ញើ​លិខិត​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​ក្រុមហ៊ុន​អាម៉ាហ្សូន​​(Amazon)​ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​ចរាចរ​លក់​ផលិត​ផល​ទាំង​នេះ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន៕
 
 
 
 
 

 យ៉ាង​ណា​ក្ដី​ដើម្បី​ពិស្ដារ​សូម​ប្រជាពលរដ្ឋ​មើល​ក្នុង​លិខិត​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ផ្ញើ​ទៅ​កាន់ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ដូច​ខាង​ក្រោម​នេះ៖​​​​
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments:

Post a Comment