Friday, January 18, 2019

ជួយស៊ែរផង៖ បុរសម្នាក់ហួសចិត្ត រឿងកាន់កាត ប.ស.ស ទាំងខ្លួនមានរបួស ពេលទៅដល់ខាងមន្ទីរពេទ្យខេត្តសួរគាត់ថាមកធ្វើអីដែរ…

 



បងប្អូនភាគច្រើនដែលធ្វើការ ប្រាកដជាស្គាល់ហើយកាត ប.ស.ស ហើយបច្ចុប្បន្នប.ស.ស ក៏បានសហប្រតិបត្តិការជាមួយនឹងមន្ទីរពេទ្យភាគច្រើនក្នុងប្រទេសកម្ពុជា។ តួយ៉ាងបងប្រុសម្នាក់ឈ្មោះ នាង ធារ៉ា (Choo Theara) បានកាន់កាត ប.ស.ស ទៅកាន់មន្ទីរពេទ្យខេត្ត ទាំងខ្លួនមានរបួសពេញមុខ ស្រាប់តែដល់មន្ទីរពេទ្យ ពួកគាត់សួរទៅកាន់បុរសនោះថាមកធ្វើអីដែរ ទើបធ្វើឲ្យបុរសនោះហួសចិត្ត និងផុសលើហ្វេសប៊ុកថា៖
 
 
«ធ្លាប់តែលឺគេនិយាយតែពេលនេះខ្ញុំជួបខ្លួនឯងផ្ទាល់ចំពោះសេវាកម្មរបស់ ប.ស.ស ពេលដែលបានដើរចូលទៅក្នុងមន្ទីរពេទ្យខេត្តដោយបានកាន់ប័ណ្ណសមាជិក ប.ស.ស បង្ហាញទៅជាមួយទាំងសភាពខ្ញុំមានរបួសបែបនេះបែរជាពួកគាត់សួរខ្ញុំថាមកធ្វើអីដែរ ពិតជាហួសចិត្តមែន ខ្ញុំមកព្យាបាលរបួសមិនមែនមកកែរសម្រស់ទេ អរគុណ»។
 
 
 
 
 
 
 
 

No comments:

Post a Comment