Showing posts with label Video Clips. Show all posts

Saturday, January 19, 2019
ក្បាលយកតែម្តង Sanhok PUBG MOBILE EP28/ GMK
ឪអារន្ទះបាញ់ លេងម៉ាក្បាច់នេះ ចេក តេវ អាចងាប់បាន part 61 the man so angry...
វីឌីអូនេះរក្សាសិទ្ធិដោយ The Troll Cambodia ហាមយកទៅធ្វើអាជីវកម្មជាដាច់ខាត ខ្ញុំនឹងចាប់ផ្ដើម Report ពីវីឌីអូនេះតទៅ អរគុណសំរាប់ការគាំទ្រ ❤️
មិនគួររំលង! ឯកឧត្តម វិល្លាម រំលឹកមុនពេលក្លាយជា ឯកឧត្តម (មានចែករំលែកបទពិសោធច្រើនណាស់)
អាយឌីអូឡូជីញ៉ូស
មុននេះបន្តិច ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានរំលឹកនូវអនុស្សាវរីយ៍ និងបទពិសោធខ្លះៗ មុនលោកក្លាយជាឯកឧត្តមនេះ ក្នុងខ្លឹមសារដែលចែករំលែកតាមរយៈគណនីហ្វេសប៊ុកលោកមានដូចខាងក្រោមនេះ៖
រូបកាលពីឆ្នាំ ២០១៥ , គិតទៅពេលវេលាពិតជាដេីរលឿនមែន ធ្មេចបេីកៗ ៤ ឆ្នាំកន្លងផុត ថ្ងៃមុនជាមនុស្សធម្មតា ថ្ងៃនេះក្លាយជាអ្នកនយោបាយ ជាអ្នកដឹកនាំគេ តែវាមិនមែនកេីតមកដោយចៃដន្យទេ វាកេីតពីការប៉ុនប៉ង ការតស៊ូ និងការព្យាយាម រួមទាំងបូកផ្សំជាមួយទស្សនវិស័យ កត្តាចំនេះដឹង បទពិសោធន៍
លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ ពាក្យរិះគន់តាមកាសែត ពាក្យជេរប្រមាថ ការលាបពណ៌ ជាតន្ត្រីមួយដែលរណ្ដំស្ដាប់មិនជិនណាយ កាន់តែស្ដាប់កាន់តែសេីច ខុសពីមនុស្សទូទៅកាន់តែស្ដាប់កាន់តែចង់ចងក ហ្វឹកហាត់តាំងពីស្ដាប់ខឹង រហូតដល់ស្ដាប់សេីច ភាពនឹងន ភាពអត់ធ្មត់កាន់តែកេីនពីមួយថ្ងៃទៅមួយថ្ងៃ
ព្រោះឈរលេីគោលការណ៍ថា
ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) «បេីគ្រាន់តែគេជេរទ្រាំមិនបានផង តេីមានភាពអត់ធ្មត់ទៅដោះស្រាយបញ្ហាអោយអ្នកណាកេីត» «បេីគ្រាន់តែគេមួលបង្កាច់បន្តិចឈឺចាប់ ចុះពលរដ្ឋដែលគេចោទអូសកដាក់គុកដោយអយុត្តិធម៌តេីគាត់ឈឺចាប់ប៉ុណ្ណា» លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ លុះត្រាតែយេីងមិនធ្វេីអ្វីសោះទេីបមិនចេះខុស ទាល់តែអោបដៃឈរមេីលមនុស្សអាក្រក់ធ្វេីអាក្រក់ ទេីបគ្មានសត្រូវ , តែក្នុងនាមជាអ្នកនយោបាយ មិនអាចចាត់ទុកនរណាជាសត្រូវទេ ការវាយប្រហារ ស្មេីអោយការទូន្មាន ក៏បកអាក្រាតស្មេីអោយការប្រដៅ ក្នុងភាពជាទឹកចិត្តឪពុកម្ដាយ តែកូនវិញតែងស្អប់ឪពុកម្ដាយដល់ថ្នាក់ ចង់អាឃាត ចង់តាមសម្លាប់ក៏មាន ។ ដេីម្បីអាច់ឈរជេីងប្រដៅកូនបានលុះត្រាឈរលេីគោលការណ៍ថា «អ្នកថានិងអ្នករិះគន់ មិនដែលខុសធ្ងន់ ខុសតែអ្នកធ្វេី» «កាលណាយេីងចេញមុខកម្ចាត់អំពេីអាក្រក់ បេីមនុស្សអាក្រក់មិនស្អប់មិនគុំគួន នោះជារឿងចំឡែកបំផុត» «មនុស្សអាក្រក់ គឺមានល្បិចគ្រប់គ្រាន់ដេីម្បីបោកប្រាស់មនុស្សស្លូតត្រង់ អោយស្អប់មនុស្សល្អ» លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ បេីយេីងមិនចុះនរកនរណាហ៊ាន ? បេីយេីងមិនរិះគន់ថ្ងៃណាកែបាន ? បេីយេីងមិនលេងធម៌ក្ដៅ ថ្ងៃណារាងចាល ! បេីយេីងមិនការពារទឹកដី តេីនរណាការពារ បេីមិនចាប់ផ្ដេីមពីយេីង តេីរងចាំនរណា ក្នុងកាតព្វកិច្ចនេះត្រូវប្រឈម គុកច្រវ៉ាក់ ឈានដល់ការស្លាប់ខ្លួន ក៏ថាបាន ធ្វេីមិនពន្យល់ ធ្វេីអោយគេគិត ធ្វេីមិនបកស្រាយ អ្នកខ្លះសុខចិត្តអោយប្រវត្តិសាស្ត្រជេស្ដីក៏មិនបកស្រាយ ខណៈខ្លួនសុខចិត្តស្លាប់ដេីម្បីបុព្វហេតុជាតិទឹកដី នេះហេីយជាអ្នកនយោបាយ ហេីយក្ដីសុខរបស់អ្នកនយោបាយ គឺរស់សាងស្នាដៃ ស្លាប់ឆ្លាក់កេរឈ្មោះដេីម្បីឈានដល់ដំណាក់កាលនោះ មានតែឈរលេីគោលការណ៍ថា «គុកគ្រាន់តែជាបន្ទប់ ស្លាប់គ្រាន់តែជាការចូលនិវត្តន៍ តែរត់ចោលមាតុភូមិជាអំពេីកំសាក» «មនុស្សធម្មតាការពារតែខ្លួនឯង មនុស្សកណ្ដាលការពារតែគ្រួសារ មនុស្សអស្ចារ្យ ការពារជាតិទឹកដី» ៖អាយឌីអូឡូជីញ៉ូស

កម្លាំងជំនាញ ឆ្មក់ចូលក្លិបកម្សាន្ត (PRO) ចាប់ខ្លួនជនជាតិចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន៥៨នាក់ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Friday, January 18, 2019
ខ្លាំងប៉ះខ្លាំងហើយ ពេលនេះ �� part 60 Two men wanted to fight funny video ...
Subscribe to:
Posts (Atom)