Friday, January 18, 2019

ម៉េចក៏ចិត្តខ្លាំងម្ល៉េះកូនប្រុសមាសម្ដាយ! ខឹងម្តាយហាមផឹកស្រា ទាញស្រា​បៀរប្រចាំប្រទេស លាយថ្នាំកណ្តៀរ​ផឹក បញ្ចប់​ជីវិតបានសម្រេច!

 
 
អាយឌីអូឡូជីញ៉ូស ខេត្តត្បូងឃ្មុំ ៖ យុវជន​ចិត្តខ្លាំង ឈាមរាវ ហ៊ានប្រឆាំង​ជម្នះ ដើម្បីឈ្នះចិត្តអ្នកម្តាយ តែចុងក្រោយក្ស័យជីវិត ដោយគ្រាន់តែម្ដាយហាមឃាត់កុំឲ្យ​ផឹក​ស្រា​ ដោយគាត់​បារម្ភពី​សុខភាព​កូនសោះ តែបែរជាទទួលបានត្រឹមទឹកភ្នែក និងការសោកស្ដាយ ក្រោយ​កូនប្រុស​រូបនេះ​បានសម្រេចចិត្ត​បញ្ចប់ ជីវិតត្រឹម​វ័យ ២១ឆ្នាំតែប៉ុននោះ នឹងថ្នាំកណ្ដៀរ ជាមួយនឹងស្រាបៀរ។ កូនប្រុស​ចិត្តខ្លាំង​ខាងលើ​នេះ​មាន ឈ្មោះ មូក​ មុច​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ បានបញ្ចប់​ជីវិត​ខ្លួនដោយស្រាបៀរ​ដែលមានយីហោ​ល្បីប្រចាំប្រទេស​ «ស្រាបៀរកម្ពុជា» មកផឹក​លាយ​ថ្នាំកណ្តៀរអស់ចំនួន៤កំប៉ុង និងបានស្លាប់​ដោយសម្រេចជោគជ័យ ។


 
 
យុវវជនដែលស្លាប់ដោយថ្នាំកណ្ដៀរ


 
 
សមត្ថកិច្ចក៏បានបន្តប្រាប់ពីមូលហេតុ​ដ៏​ហួស​ចិត្តថា «ព្រោះ​តែខឹង​ម្តាយ​ហាម​មិន​ឲ្យ​ផឹកស្រា»​ ។


 
 
 
ថ្នាំសម្រាប់សម្លាប់កណ្ដៀរ

៖អាយឌីអូឡូជីញ៉ូស

No comments:

Post a Comment