Sunday, January 20, 2019

ឆ្លងចរន្តអគ្គិសនី ឆេះ​ផ្ទះពលរដ្ឋ២ខ្នងទាំងស្រុង នៅខណ្ឌមានជ័យ បំផ្លាញ​ទ្រព្យសម្បត្តិមួយចំនួនធំ

ភ្នំពេញៈ ហេតុការណ៍អគ្គិភ័យមួយ បានលេបត្របាក់ផ្ទះល្វែងរបស់ប្រជាពលរដ្ឋចំនួន២ល្វែង​យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ នាវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៥ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ លក់ខោអាវជជុស ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះមានទំហំ ១០គុណ​២០ម៉ែត្រ បានឆេះអស់ទាំងស្រុង ។ យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែវេលា​កើតហេតុ ក៏មានអគ្គិ​ភ័យបានឆាបឆេះ និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ក្នុងហេតុការណ៍អគ្គិ​យខាងលើ គឺមានការចូលរួមពី កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យជាច្រើននាក់ រួមសហការជាមួយមន្ត្រីនគរបាល និងអាវុធហត្ថ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់/ខណ្ឌជាច្រើននាក់ផងដែរ ដោយប្រើពេលវេលាជាង១ម៉ោង និងប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។ ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយទំហំនៃការខូចខាតនោះ គឺឆេះផ្ទះចំនួន២ខ្នងទាំងស្រុង ហើយមូលហេតុបឋម សមត្ថកិច្ចសន្ឋិដ្ឋានថា ទុស្សេខ្សែភ្លើង៕

No comments:

Post a Comment