Sunday, January 20, 2019
សូមជួយស៊ែរបន្តផង! អ្នកដែលចូលចិត្តជិះ PASSAPP នៅពេលយប់ សូមប្រយ័ត្នតិចព្រោះ មាននារីម្នាក់ត្រូវបានអ្នករត់ម៉ូតូកង់បី PASSAPP ជិះរកផ្លូវស្ងាត់ ហើយក៍…..
ក្រុមហ៊ុន PassApp គឺជាក្រហ៊ុនដ៍ធំក្នុងប្រទេសកម្ពុជាយើង ដែលនាំមុខគេក្នុងការដឹកជញ្ចូនភ្ញៀវ ពីកន្លែងមួយទៅកាន់កន្លែងមួយ ដោយបច្ចេកវិទ្យាទំនើប ដោយភ្ញៀវគឺអាចហៅម៉ូតូកង់បីជិះ ក៍បាន រថយន្ត តាមប្រភេទផ្សេងៗជិះក៍បាន តាមរយះ App នៅលើស្មាតហ្វូន ដែលអាចហៅបានមករហ័សទាន់ចិត្តតែម្តង។
បើប្រៀបធៀបពីមុនវិញ នៅពេលដែលយើងចង់ធ្វើដំណើរទៅណា ដោយចង់ជិះកង់ បីឬ តាក់សុី យើងត្រូវទៅកន្លែលដែលមានពួកគាត់នៅ ហើយបកដៃហៅគាត់ និងធ្វើការតថ្លៃ នៃការធ្វើដំណើរនោះ ដែលជាហេតុធ្វើអោយមនុស្សមួយចំនួន ខ្ចិលចង់ជិះ ព្រោះធុញនឹងការតថ្លៃ ហើយថែមថ្លៃនៃការជិះនោះថ្លៃទៀតផង។
ដោយឡែកតាមរយះក្រុមហ៊ុន PassAapp នេះវិញយើងគ្រាន់តែទាញយកកម្មវិធី នៅក្នុង App Store ឬ Play Store ហើយធ្វើការចុះហៅ ម៉ូតូ កង់បី ឬ រថយន្ត មិនដល់ ៥នាទីទេ ពួកគេនឹងមកដល់ ហើយយើងធ្វើការជិះ ដោយមិនបាច់តថ្លៃអ្វីនោះទេ ព្រោះថ្លៃសេវា នៃការដឹក គឺគេបានកំណត់រួចមកហើយ។
ដោយគេគិតជាគីឡូម៉ែត្រ ដែលមានតម្លៃសមរម្យ ដូច្នេះបងប្អូននៅពេលដែលជិះ PassApp គឺងាយស្រួលខ្លាំងមែនទែន ក្នុងការធ្វើដំណើរ។ តែវាក៍មានគុណវិបត្តិខ្លះដែរ ព្រោះអ្នកដែលជាម្ចាស់ ម៉ូតូកង់បី PassApp ភាគច្រើនគឺជាមនុស្សត្រឹមត្រូវ ហើយមួយចំនួនតូចក៍ជាមនុស្សមិនល្អផងដែរ។
ជាពិសេសស្រីៗដែលមានចូលចិត្តជិះ PassApp នៅពេលយប់ សូមប្រុងប្រយ័ត្ន ព្រោះថាមាននារីម្នាក់ ត្រូវបានម៉ូតូកង់បី PassAapp ប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន ដោយនាងបានហៅម៉ូតូកង់បី PassApp ជិះនៅពេលយប់ ស្រាប់តែវាជិះទៅកាន់កន្លែងស្ងាត់ ហើយក៍ធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែម្តង។
យោងតាមគណនីហ្វេសបុកឈ្មោះ Jee Mey បានបង្ហោះថា «អ្នកដែលជិះ Pas app ប្រយ័ត្នតិចព្រោះអីញ៉ុកជួបហើយយប់មិញវាជិះរកផ្លូវស្ងាត់វាឈប់យកកំបិតមកផ្ជុងញ៉ុមយកម៉ងសំ ណាងហើយដែលវាមិនធ្វើអីញ៉ុកតែរបស់អស់ហើយសូមប្រុងប្រយ័ត្នអ្នកដែលជិះpas app »៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment