សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ទ្រី ហឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក រងរបួសស្រាលបាក់ធ្មេញ។ ទី២-ឈ្មោះ ទ្រី ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាដែកជាមួយគ្នា រងរបួសបាក់ដៃស្តាំ បាក់ឆ្អឹងជំនី ទាំង២នាក់ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ឌុបគ្នា ចេញពីផ្ទះ ធ្វើដំណើរតាមផ្លូវបេតុងវត្តពោធិ៍ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ឡើងផ្លូវ ឈ្នះ-ឈ្នះ ក្នុងគោលបំណងបត់ឆ្ពោះទៅជើង ស្រាប់តែរថយន្តដឹកដីយ៉ីឌុប ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ មិនចាំស្លាកលេខ បើកស្របទិសគ្នា បត់ឆ្វេងដូចគ្នា ជ្រុលមកកៀរបោកនឹងចិញ្ចើមផ្លូវ បណ្តាលឲ្យដួលរងរបួស ហើយរថយន្តបង្កបើករត់គេចទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូផ្ទាល់ខ្លួន ទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូក្រុមគ្រួសារយកទៅរក្សាទុក ខណៈដែលរថយន្តបង្កបើកគេចទៅបាត់៕
No comments:
Post a Comment