Thursday, January 24, 2019

ស្លុតចិត្ត! ក្រោយទទួលដំណឹងថា ប្អូនសិរីមន្ត ខេមរៈ ស្រី ពៅ បានទទួលមរណៈភាព

 
 
អាយឌីអូឡូជីញ៉ូស ក្រោយពីបាត់មុខតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រី កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីសិល្បៈមួយរយៈធំមក ស្រាប់តែទទួលបានដំណឹងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩នេះ ថា បានទទួលមរណៈភាពហើយ។


 
 
ខេមរៈ ស្រីពៅ ដំណឹង​ដ៏​សោក​សៅ​​ និង​​មិនគួរឱ្យ​ជឿ​នេះ​ គឺទទួលបានពី ​​​លោកខេ​មរៈ​ ភា​រុណ ដែល​ជា​បងប្រុស​របស់ ខេមរៈ ស្រី ពៅ បានបាន​បង្ហោះ​តាម​រយៈគណនី​ហ្វេ​ស​ប៊ុ​កថ្ងៃនេះ ​ជាមួយនឹង​រូបថត​របស់​ប្អូនស្រី ដោយ​បាន​ភ្ជាប់ជាមួយ​សារ​​យ៉ាងខ្លីថា «ប្អូនស្រី​ពៅ​បង​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ ពី​ពិភពលោក​នេះ​ហើយ​ សូម​ដួងវិញ្ញាណ​អូន​បាន​ដល់​សុខ​គតិ​ភព​ចុះ​» ។ នេះជាដំណឹងដែលមហាជនក៏ដូចជាអ្នកគាំទ្រមានការរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងនេះ ខណៈស្រីពៅ មានវ័យនៅក្មេងនៅឡើយ ហើយលោក ភារុណដែលជាបងប្រុសមិនបានរៀបរាប់អ្វីច្រើនឡើយ គ្រាន់តែបន្តដោយ​ខ្លី​ថា «គាត់​​បាន​សុខ​
ហើយ» ។

 
 
ខេមរៈ ភារុណ និងលោក ខេមរៈ សិរីមន្ត បើតាមប្រពន្ធ ខេមរៈ ភារុណ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្អូនថ្លៃរបស់ខ្លួនបានស្លាប់ហើយនៅវេលាម៉ោងប្រហែល១រសៀលនេះបន្ទាប់ពីបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា តែមិនមានលទ្ធផល ខណៈសពកំពុងតែតម្កលធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះម្ដុំវត្តសំរោងអណ្ដែត៕

ខេមរៈ សិរីមន្ត និង ខេមរៈស្រីពៅ ៖អាយឌីអូឡូជីញ៉ូស

No comments:

Post a Comment