Thursday, January 17, 2019
ស្មាតខ្មែរ ភាគ៣៖ វិធីផ្ទេរប្រាក់ងាយៗជាមួយកម្មវិធី ABA Mobile
ត្រៀម Comment ដាក់ Heng Visal ដូចលើកមុនៗ ឬនៅ? សូមទស្សនាវីដេអូទីបីរបស់ #SmartKhmer ហើយចែករំលែកមតិយោបល់របស់អ្នកឲ្យគាត់បានដឹង! ថ្ងៃនេះ Heng Visal នឹងបង្ហាញពីរបៀបផ្ទេរប្រាក់ភ្លាមៗ ដោយឥតគិតថ្លៃតាមកម្មវិធី ABA Mobile។
ដើម្បីមើលវីដេអូមុនៗ សូមចូលទៅ៖
Episode 1: https://www.youtube.com/watch?v=zsStu...
Episode 2: https://www.youtube.com/watch?v=IpGXx...
អំពី #SmartKhmer
វីដេអូដែលមានគោលគំនិតថ្មី ហៅថា #SmartKhmer នេះ យើងខ្ញុំ ផលិតឡើងដើម្បីផ្ដល់ទស្សនីយភាព និងអារម្មណ៍ប្លែក ជាមួយសេវាកម្មដែលបង្ហាញពីការរស់នៅបែបថ្មី សម្រាប់អតិថិជនដែលមានការមមាញឹកខ្លាំង អាចរីករាយជាមួយសេវាធនាគារបានគ្រប់ពេលវេលា។
អំពីធនាគារ ABA៖
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996 មានឈ្មោះថាធនាគារវឌ្ឍនៈអាស៊ីចំកាត់។
ក្នុងរយៈពេលជាង 20ឆ្នាំនៃការអភិវឌ្ឍ និងការរីកលូតលាស់ ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារយ៉ាងរឹងមាំ និងក្លាយជាធនាគារ ពាណិជ្ជកម្មធំទី5 នៅក្នុងប្រទេស។ សព្វថ្ងៃនេះ យើងមានផ្ដល់ជូននូវសេវាប្រកបដោយវិសាលភាពទូលំទូលាយជូនអតិថិជន ដែលមានដូចជា សាជីវកម្ម, អាជីវកម្មខ្នាតតូច និងមធ្យម, មីក្រូអាជីវកម្ម និងឯកត្តជន។ ជាមួយសាខា 50សាខា, ម៉ាស៊ីនដាក់ប្រាក់ 62កន្លែង, និងម៉ាស៊ីន ATM ជិត 200កន្លែង ទូទាំងប្រទេស យើងមានលទ្ធភាពផ្គត់ផ្គង់នូវសេវាកម្មហិរញ្ញវត្ថុទំនើបសម្បូរបែបដល់អតិថិជនបានកាន់តែច្រើនឡើងៗ។
ក្នុងខែកក្កដា ឆ្នាំ2014 ធនាគារជាតិកាណាដា បានចូលរួមជាសហភាគហ៊ុនិកនៃធនាគារ ABA ។ នៅខែឧសភា ឆ្នាំ2016 បានក្លាយជាសហភាគហ៊ុនិកធំជាងគេរបស់ធនាគារ ABA ដោយមានភាគហ៊ុនរហូតដល់ 90%។ ធនាគារ ABA ទទួលបានពានរង្វាន់ជ័យលាភីជាធនាគារឆ្នើមបំផុតនៅកម្ពុជា ជាបន្តបន្ទាប់ពីទស្សនាវដ្ដី The Banker, Euromoney និង Global Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីបំផុតរបស់ពិភពលោក។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment